របាយការណ៍៖អ្នកជំងឺពីកម្ពុជានិងឡាវប្រមាណ៣សែននាក់រកការព្យាបាលនៅវៀតណាម

សកម្មភាពនិស្សិតពេទ្យវៀតណាម ស្ម័គ្រចិត្តព្យាបាលអ្នកជំងឺនៅក្នុងស្រុកពញាឭខេត្តកណ្តាលរបស់់កម្ពុជាដោយមិនគិតថ្លៃកាលពីខែវិច្ឆិកា ឆ្នាំ២០១៦(រូបពីបក្សកុម្មុយនីស្តវៀតណាម)

របាយការណ៍ចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម​បង្ហាញថា នៅក្នុងឆ្នាំ២០១៨ អ្នកស្វែងរកសេវាថែទាំសុខភាពមានការកើនឡើងដល់ប្រមាណ៣០០ ០០០នាក់ ក្នុងនោះភាគច្រើនលើសលប់ពីប្រទេសកម្ពុជា និងប្រទេសឡាវ។

របាយការណ៍នោះបញ្ជាក់ថា អ្នកស្វែងរកសេវាសុខភាពទាំងនោះមានដូចជា វះកាត់ធ្មេញ វះកាត់បេះដូង ព្យាបាលមហារីក វះកាត់កែសម្ផស្ស និងជំងឺផ្សេងៗទៀត។​

ទោះយ៉ាងណារបាយការណ៍នោះមិនបានបញ្ជាក់បែងចែកថា អ្នកជំងឺពីប្រទេសកម្ពុជាមានប៉ុន្មាន? និងជំងឺពីប្រទេសឡាវមានប៉ុន្មាននាក់នោះទេ?

រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម​លោក ង្វ្រៀន ធី គីមតៀន(Nguyen Thi Kim Tien)ថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ របាយការណ៍អ្នកស្វែងរកសេវាថែទាំសុខភាពនៅវៀតណាម​កើនឡើងជាបន្តបន្ទាប់។  លោកបន្តថា ជនបរទេសដែលស្វែងរកសេវាថែទាំសុខភាពទាំងនោះភាគច្រើន​បានថ្លែងអរគុណ ចំពោះការខិតខំប្រឹងប្រែងព្យាបាល វេជ្ជបណ្ឌិតមានសមត្ថភាព ជំនាញខ្ពស់ បើប្រៀបធៀបជាមួយប្រទេសផ្សេងៗ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ