ក្រសួងណែនាំកុំឲ្យពិសាជាតិអាល់ កុលនិងជាតិស្ករច្រើនក្នុងរដូវក្តៅ

វត្ថុរាវដែលមានជាតិ​អាល់កុល(រូបពី drinkaware)

ក្រសួងសុខាភិបាលណែនាំពីវិធីសាស្ត្រថែទាំសុខភាពក្នុងរដូវក្តៅ ដោយកុំពិសាវត្ថុរាវដែលមានជាតិអាល់កុល ឬ ជាតិស្ករច្រើន ហើយត្រូវជំនួសមកវិញជាតិទឹក។​

តាមសេចក្តីណែនាំរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានលើកឡើងថា ការពិសាជាតិអាល់កុល និងជាតិស្ករច្រើននាំឲ្យបាត់បង់ជាតិទឹកក្នុងខ្លួន។​

សេចក្តីណែនាំ៖«  បង្កើនការទទួលទានជាតិទឹកឆ្អិនឲ្យបានច្រើននិងញឹកញាប់តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកទេ ។ កុំពិសាវត្ថុរាវដែលមានជាតិអាល់កុលឬជាតិស្ករច្រើនពេក ពីព្រោះសារធាតុទាំងនេះបង្កឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកច្រើន។ »

ក្រសួងក៏បានណែនាំវិធានការផ្សេងៗទៀតដូចជា ស្លៀកពាក់សម្លៀកបំពាក់ស្តើង ឬ មានពណ៌ស្រាល និងស្លៀកពាក់រលុង ជៀសវាងអាហារក្តៅ និងការបរិភោគអាហារច្រើនពេកជាដើម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ