សាច់ញាតិ​អ្នក​បាត់​ខ្លួន​លើ​យន្តហោះ MH370 នៅ​តែ​ទាមទារ​ចម្លើយ​

សាច់ញាតិអ្នកបាត់ខ្លួននៅយន្តហោះ MH370 (រូបពីAP)

សាច់ញាតិអ្នកបាត់ខ្លួននៅលើយន្តហោះMH370 ដែលបាត់ខ្លួនទាំងអាថ៌កំបាំង កាលពីឆ្នាំ២០១៤នៅតែទាមទារឲ្យមានការបកស្រាយឲ្យសមស្របពីក្រុមអ្នកស្រាវជ្រាវពីលទ្ធផលដែលរកឃើញ។​

ក្រុមហ៊ុនដឹកអ្នកដំណើររបស់ម៉ាឡេស៊ីផ្ទុកមនុស្សចំនួន២៣៩នាក់ ភាគច្រើនជាជនជាតិចិន ធ្វើដំណើរពីទីក្រុងកូឡាឡាំពូទៅទីក្រុងប៉េកាំងបានបាត់ការទាក់ទងកាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤។​

ក្រោយការបាត់ភ្លាមរដ្ឋាភិបាលម៉ាឡេស៊ី និងរដ្ឋាភិបាលប្រទេសផ្សេងៗទៀតដឹកមុខដោយអូស្ត្រាលីបានជួយស្រាវជ្រាវក្នុងផ្ទៃសមុទ្រដែលសង្ស័យបាត់លើផ្ទៃទឹកទំហំ១២០ ០០០គីឡូម៉ែត្រការ៉េ ប៉ុន្តែមិនមានសញ្ញាអ្វីទាំងអស់។ រហូតដល់ខែមករា ឆ្នាំ២០១៧ អ្នកពាក់ព័ន្ធទាំងអស់បានសម្រេចផ្អាកការស្រាវជ្រាវរក។​

កាលពីម្សិលមិញសាច់ញាតិអ្នកបាត់ខ្លួនទាំងនោះប្រមាណ៥០នាក់ បានធ្វើដំណើរទៅទីក្រុងប៉េកាំងដើម្បីជួបជុំគ្នារំឭកខួបនៃការបាត់យន្តហោះMH370 ហើយជំរុញឲ្យមន្ត្រីជំនាញបន្តការស្រាវជ្រាវរកទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ