ប្រតិភូ​អឺរ៉ុប​ គ្រោង​មក​កម្ពុជា​សប្ដាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​បញ្ហា​ EBA​

លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ រូបភាព៖ ហ្វេសប៊ុក សភាសម្ព័ន្ធសហជីពជាតិកម្ពុជា – NACC Page / ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧

គណៈប្រតិភូសហភាពអឺរ៉ុបគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានាសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធជាមួយកម្ពុជា។

ឯកអគ្គរដ្ឋសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ប្រាប់ VOD នៅថ្ងៃនេះថា មន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកការងារការទូត និងនយោបាយការបរទេស និងមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកការងារពាណិជ្ជកម្ម នឹងមកកម្ពុជានៅសប្ដាហ៍ក្រោយនេះ។

យ៉ាងណាក៏ដោយ លោក George Edgar សុំមិនបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទ និងថាតើ បញ្ហាណាខ្លះ នឹងត្រូវលើកយកទៅពិភាក្សានោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ ឲ្យ VOD ដឹងដែរថា រដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន ក្នុងឱកាសអបអរសាទរទិវា «ASEM DAY» ពីថ្ងៃម្សិលមិញ ក៏ថ្លែងថា លោកនឹងជួបពិភាក្សាជាមួយមន្ដ្រីគណៈកម្មាការអឺរ៉ុប ដែលគ្រោងមកកម្ពុជានាថ្ងៃទី២១ មីនាខាងមុខនេះ ពាក់ព័ន្ធកាតព្វកិច្ចរបស់កម្ពុជា ក្នុងការបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ​EBA របស់អឺរ៉ុប។  

ដំណើរទស្សនកិច្ចរបស់ប្រតិភូសហភាពអឺរ៉ុបនេះ គឺធ្វើឡើងបន្ទាប់សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ​កន្លង​មក ​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមនីតិវិធីដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​និតិ​រដ្ឋ​​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ