ក្រសួង​ធនធានទឹក​៖​ អាកាសធាតុ​នឹង​ក្ដៅ​ហួតហែង​ខ្លាំង​ក្នុង​កំឡុង​ខែ​មេសា​ និង​ឧសភា​

ទិដ្ឋភាពនៅវាលស្រែមួយកន្លែង ស្ថិតក្នុងខេត្តតាកែវ។ រូបភាព៖ ណាត សុភាព / ១៣ ខែមីនា ឆ្នាំ២០១៩

អាកាសធាតុនឹងមានសភាពក្ដៅហួតហែងខ្លាំងក្នុងកំឡុងខែមេសា និងឧសភា ហើយសីតុណ្ហភាពនឹងឡើងដល់៤០​ ទៅ៤២អង្សានៅតំបន់ទំនាបកណ្ដាលពាយព្យ និងខ្ពង់រាបភាគខាងជើង។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះកាលពីម្សិលមិញបានឲ្យដឹងថា រដូវប្រាំងឆ្នាំនេះនឹងអូសបន្លាយដល់ពាក់កណ្ដាលខែឧសភា។ សីតុណ្ហភាពជាមធ្យមទូទាំងប្រទេសគឺចន្លោះ ៣៦ ទៅ៣៨អង្សា ប៉ុន្តែ ខែមេសា និងឧសភា នឹងឡើងដល់៤០ ទៅ៤២អង្សានៅតំបន់ទំនាបកណ្ដាលពាយព្យ និងខ្ពង់រាបភាគខាងជើង ហើយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់អាចកើតមានច្រើនជាងបណ្ដាឆ្នាំកន្លងទៅ។

ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាទឹកទុកសម្រាប់ប្រើប្រាស់ និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ