សាលារាជធានី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មិន​ទាន់​ផ្តល់​ព័ត៌មាន​​ទាក់ទង​មន្ត្រី​ជំរឿន​

សេចក្តីជូនដំណឹងពីការ​ធ្វើ​ជំរឿន​​ ដែលមាន​រយៈ​ពេល​ ១១​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៣​ រហូត​ដល់​ថ្ងៃ​ទី​១៣ មីនា ​ឆ្នាំ​២០១៩​។ រូបភាព៖ ជន ចាន់រ៉ែន

សាលារាជធានីភ្នំពេញអំពាវនាវឲ្យប្រជាពលរដ្ឋទាក់ទងទៅមន្ត្រីជំរឿន ដើម្បីបញ្ចប់ជំរឿននៅថ្ងៃនេះ តាមទីកន្លែងដែលខ្លួនរស់នៅ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនាម្សិលមិញនេះបានឲ្យដឹងថា ជំរឿននឹងពន្យារពេលមួយថ្ងៃនេះទៀត ដោយសារប្រជាជនមានការកើនឡើង។

ប្រភពដដែលបានឲ្យដឹងទៀតថា ចំពោះប្រជាពលរដ្ឋណាដែលមិនទាន់ទទួលបានការសម្ភាសន៍ អាចទំនាក់ទំនងទៅមន្ត្រីជំរឿននៅតាមរដ្ឋបាលសង្កាត់ និងខណ្ឌ ដែលខ្លួនរស់នៅ ដើម្បីបញ្ចប់ជំរឿននៅថ្ងៃនេះ។

កាលពីម្សិលមិញ អគ្គនាយិកានៃ​វិទ្យាស្ថានជាតិ​ស្ថិតិ លោកស្រី ហង់ លីណា បានប្រាប់ វី.អូ.ឌី ថា មូលហេតុដែលបណ្តាលឲ្យមានការពន្យារពេលនេះ គឺមកពីកំណើនប្រជាជន និងភាសាក្នុងការទំនាក់ទំនង ជាពិសេសគឺនៅក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។

តាមការគ្រោងទុកការ​ធ្វើ​ជំរឿន​ទូ​ទាំង​ប្រទេសឆ្នាំនេះ ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​១៣ ខែមីនា ​ឆ្នាំ​២០១៩​នេះ ដោយ​មាន​មន្ត្រី​ជំរឿន​ប្រមាណ​ ៥​ម៉ឺន​នាក់​ទូទាំង​ប្រទេសប្រមូលព័ត៌មានពីពលរដ្ឋ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ