វៀតណាមព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុនSamsungបើកមជ្ឈមណ្ឌលស្រាវជ្រាវ

លេខាធិការបក្សកុម្មុយនីស្តប្រចាំទីក្រុងហូជីមិញ Nguyen Thien Nhan (ស្តាំ) និង នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Choi Joo-ho (រូបពី VNA)

វៀតណាមព្យាយាមបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុន​បច្ចេកវិទ្យារបស់កូរ៉េខាងត្បូងSamsung បើកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងទីក្រុងហូជីមិញ ដើម្បីស្វែងយល់និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋវៀតណាម។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមគឺ នាយកប្រតិបត្តិក្រុមហ៊ុនSamsung នៅវៀតណាមលោកChoi Joo-ho ជួបជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តនៅទីក្រុងហូជីមិញលោក Nguyen Thien Nhan កាលពីថ្ងៃទី១៤ខែមីនា។

នៅក្នុងជំនួបនោះលោក Nguyen Thien Nhan ថ្លែងថាផលិតផលរបស់ក្រុមហ៊ុននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលកូរ៉េខាងត្បូង និង វៀតណាម​។​លោក ក៏បានសន្យាសម្របសម្រួលលក្ខខណ្ឌដើម្បីបង្កើនភាពងាយស្រួលក្នុងការផលិត និងពង្រីកទីផ្សាររបស់ក្រុមហ៊ុន Samsung នៅទីក្រុងហូជីមិញ។​

លោក Nguyen Thien Nhan ថ្លែងថា លោកពិតជាសប្បាយចិត្តណាស់ បើសិនជាSamsung បើកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ដើម្បីពង្រីកសមត្ថភាពធនធានមនុស្សនៅវៀតណាម​ដើម្បីជួយដល់ក្រុមហ៊ុន។​

ក្នុងជំនួបនោះ លោកChoi Joo-ho សន្យាថា នឹងសិក្សាលើសំណើនេះ ហើយលោកមានជំនឿថា អាចសហការជាមួយវៀតណាម​កាន់តែរីកចម្រើន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ