នគរបាល​​ខេត្ត​​សៀមរាប​​គ្រោង​​បញ្ជូន​​បុរស​​​ជប៉ុន​​២​​រូប​​ទៅ​​តុលាការ​​នៅ​​ថ្ងៃ​​នេះ​ករណី​​សម្លាប់​​អ្នក​​បើក​​តាក់​ស៊ី​

ជនល្មើសជនជាតិជប៉ុនម្នាក់ក្នុងចំនោមគ្នាពីរនាក់ ដែលធ្វើសកម្មភាពអាករសំលាប់អ្នករត់តាក់ស៊ីប្លន់យករថយន្តម៉ាក់ហាយលែនឌ័រ១គ្រឿងនៅវេលាម៉ោង ៥នឹង២០នាទីល្ងាចថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦​ ស្រុពួក​ ខេត្តសៀមរាប។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

មន្ត្រី​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ចកំពុងរៀបចំបញ្ជូនជនជាតិជប៉ុន ២នាក់ទៅតុលាការឲ្យចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីជនជាតិជប៉ុននោះ បានសម្លាប់បុរសជនជាតិខ្មែរ ដើម្បីប្លន់យករថយន្ដ។

ស្នងការរងខេត្តសៀមរាប លោក ភឹង ចិន្តារ៉េត ប្រាប់ វីអូឌី នៅថ្ងៃនេះថា សមត្ថកិច្ចរៀបចំបញ្ជូនសំណុំរឿង រួមទាំងជនជាតិជប៉ុនទាំងពីរនាក់ទៅសាលាដំបូងខេត្តនាថ្ងៃនេះ ករណីដែលជនជាតិជប៉ុនទាំងនោះ បានសម្លាប់បុរសជាអ្នករត់តាក់ស៊ីម្នាក់នៅស្រុកពួកកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីប្លន់យករយន្ត។

បើតាមស្នងការ ជនរងគ្រោះដែលត្រូវជប៉ុនសម្លាប់មាន ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស​ រស់នៅភូមិជាន់ត្រាច​ ឃុំឈូកដាច់​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ