ក្រុមហ៊ុន Samsung បើក​មជ្ឈមណ្ឌល​ទី​៣​នៅ​វៀតណាម​​

នៅថ្ងៃទី 15 ខែមីនា ឆ្នាំ២០១៩ Samsung Showcase បានបើកដំណើរការជាផ្លូវការនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ រូបភាព៖ sammobile.com

ក្រុមហ៊ុនលំដាប់ពិភពលោករបស់កូរ៉េខាងត្បូង Samsung សម្រេចបើកមជ្ឈមណ្ឌលទី៣របស់ខ្លួនដើម្បីដាក់តាំងផលិតផល បទពិសោធន៍ និងរបកគំឃើញថ្មីៗនៅវៀតណាម បន្ទាប់ពីមជ្ឈមណ្ឌលទី១នៅអាមេរិក និងទី២នៅអាល្លឺម៉ង់។

ការប្រកាសធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយក្រុមហ៊ុននេះបើកកន្លែងរក្សាផលិតផលរបស់ខ្លួនអគារចំនួន៨ជាន់នៅទីក្រុងតូក្យូប្រទេសជប៉ុន។​

កាលពីសប្តាហ៍មុន​នាយកប្រតិបត្តិក្រុមហ៊ុន Samsung នៅវៀតណាមលោក Choi Joo-ho ជួបជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តនៅទីក្រុងហូជីមិញ លោក Nguyen Thien Nhan

នៅក្នុងជំនួបនោះលោក Nguyen Thien Nhan ថ្លែងថា ផលិតផលរបស់ក្រុមហ៊ុននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលកូរ៉េខាងត្បូង និង វៀតណាម​។​លោក ក៏បានសន្យាសម្របសម្រួលលក្ខខណ្ឌ ដើម្បីបង្កើនភាពងាយស្រួលក្នុងការផលិត និងពង្រីកទីផ្សាររបស់ក្រុមហ៊ុន Samsung នៅទីក្រុងហូជីមិញ។​

លោក Nguyen Thien Nhan ថ្លែងថា លោកពិតជាសប្បាយចិត្តណាស់ បើសិនជា Samsung បើកមជ្ឈមណ្ឌលរបស់ខ្លួន ដើម្បីពង្រីកសមត្ថភាពធនធានមនុស្សនៅវៀតណាម​ដើម្បីជួយដល់ក្រុមហ៊ុន។​

តាមការចុះផ្សាយរបស់ក្រុមហ៊ុន Samsung នៅថ្ងៃនេះបានឲ្យដឹងថា មជ្ឈមណ្ឌលនេះមានទីតាំងនៅកណ្តាលទីក្រុងហូជីមិញ។ មជ្ឈមណ្ឌលនេះ បែងចែកជាបួនតំបន់ ហើយតំបន់និមួយៗ អ្នកទស្សនាអាចមើលបច្ចេកវិទ្យាថ្មីនៃផលិតផលរបស់ Samsung ។

Kyung Wook Suh ជាប្រធានផ្នែក Samsung Vina Electronics ថ្លែងថា មជ្ឈមណ្ឌលថ្មីនេះនឹងក្លាយជាគោលដៅនៃបច្ចេកវិទ្យាប្រចាំសហស្សវត្សរ៍ (១០០០ឆ្នាំ) នៅក្នុងតំបន់។

ក្រុមហ៊ុន Samsung បញ្ជាក់ថា វៀតណាម​គឺជាទីផ្សារល្អមួយ ដែលក្រុមហ៊ុនទូរសព្ទទំនើបផ្សេងៗទៀតកំពុងតែពិចារណា ដែលដំណើរការផលិត និងធនធានអាចទុកចិត្តបាន។​

របាយការណ៍របស់រដ្ឋាភិបាលវៀតណាមបង្ហាញថា ផលិតផលរោងចក្រ Samsung នៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០១៨ លក់បាន៣ប៊ីលានដុល្លារ ជាចំណូលធំមួយក្នុងចំណោមចំណូលក្រុមហ៊ុនសរុបប្រចាំឆ្នាំ ៦០ប៊ីលានដុល្លារ។​

បច្ចុប្បន្នវៀតណាម​បានផលិតទូរសព្ទទំនើប ហើយការបង្កើតមជ្ឈមណ្ឌលរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ នឹងជួយផ្នែកបច្ចេកវិទ្យាកាន់តែសំខាន់មួយផ្នែកទៀតដល់វៀតណាម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ