លោក​ ស ខេង​ ដាក់​បទ​បញ្ជា​ដល់​កង​កម្លាំង​ក្នុង​ការ​ទប់ស្កាត់ និង​ពន្លត់​អគ្គីភ័យ​នា​រដូវ​ប្រាំង​

អគ្គីភ័យមួយបានឆាបឆេះនៅថ្ងៃព្រហស្បតិ៍ ទី២៥ តុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរបង្កើនការប្រុងប្រយ័ត្ន និងបង្ការគ្រោះថ្នាក់អគ្គីភ័យនៅរដូវប្រាំង បន្ទាប់ពីមានករណីកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

លោក ស ខេង​ នៅថ្ងៃនេះបានចេញលិខិតមួយដោយអំពាវនាវពលរដ្ឋ និងកងកម្លាំងទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះដើមចម ដែលអាចបង្កើតឲ្យមានគ្រោះអគ្គីភ័យ។ លោកថា តាមការព្យាករណ៍ឧតុនិយម​  អាកាសធាតុនៅប្រទេសកម្ពុជានឹងឡើងកំដៅរហូតដល់លើស ៤០​អង្សា ដែលនឹងធ្វើឲ្យអាកាសធាតុក្ដៅ ហួតហែង ងាយនឹងបណ្ដាលឲ្យកើតគ្រោះអគ្គីភ័យ​ ។ ​

លោក ស ខេង ក៏បានដាក់បទបញ្ជាដល់នគរបាលបង្ការពន្លត់អគ្គីភ័យតាមបណ្តារាជធានី-ខេត្ត ត្រូវពង្រីកការងារប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្តពន្លត់អគ្គីភ័យ ឧបករណ៍សម្ភារ ប្រេងឥន្ធនៈ និងទឹកជាដើម បម្រើឲ្យការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានឆាប់រហ័ស និងមានប្រសិទ្ធភាព។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ អគ្គីភ័យបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋរហូតទៅដល់៤៧ខ្នង នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។  ដោយឡែក នៅយប់ថ្ងៃទី១៨ ខែមីនា គ្រោះអគ្គីភ័យក៏បានសម្លាប់មនុស្សចំនួន២នាក់ផងដែរនៅខេត្តមណ្ឌលគិរី។

កាលពីឆ្នាំ២០១៨កន្លងទៅ អគ្គីភ័យ បានកើតឡើងចំនួន ៥៣៤ករណី នៅទូទាំងប្រទេស ដែលបណ្ដាលឲ្យមនុស្ស ២២នាក់ ស្លាប់ និង៤៩នាក់ របួស៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ