ICC នៅ​តែ​បន្ត​នីតិវិធី​លើ​លោក ឌូទើតេ ទោះ​ហ្វីលីពីន​ចាកចេញ​ពី​សមាជិក​

លោក ឌូទើេ​តេ កាន់កាំភ្លើង Sniper ក្នុងពិធីនគរបាលជាតិជាតិកាលពីខែមេសា ឆ្នាំ២០១៨។ រូបភាព៖ វេបសាយបរទេស

រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បញ្ជាក់ថា ស្ថាប័ននេះនៅតែបន្តនីតិវិធីលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេសហ្វីលីពីន បើទោះជារដ្ឋមួយនេះបានសម្រេចដកខ្លួនចេញពីសមាជិកកាលពីថ្ងៃអាទិត្យកន្លងទៅក៏ដោយ។

រដ្ឋអាជ្ញា Fatou Bensounda  ថ្លែងថា តុលាការអន្តរជាតិនេះនៅតែមានអំណាចក្នុងការស្រាវជ្រាវ និងកាត់សេចក្តីលើឧក្រិដ្ឋកម្មនៅក្នុងប្រទេសហ្វីលីពីននៅក្នុងអំឡុងពេលរដ្ឋនេះជាសមាជិក។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ចំណាត់ការរបស់តុលាការនៅពេលនេះផ្តោតលើសកម្មភាពរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ សម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមគ្រឿងញៀន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ