នគរបាល​ដាក់​វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ចរាចរណ៍​ផ្លូវគោក​អំឡុង​ពេល​ចូលឆ្នាំ​

ចរាចរតាមដងផ្លូវមួយកន្លែង នៅក្នុងក្រុងភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

អគ្គស្នងការនគរបាលជំរុញឲ្យមន្ត្រីក្រោមបង្គាប់រឹតបន្តឹងការអនុវត្តចរាចរណ៍ផ្លូវគោក ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ។

យោងតាមសេចក្ដីណែនាំរបស់អគ្គស្នងការនគរបាលជាតិចុះកាលពីម្សិលមិញបានឲ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញវិធានការ១០ចំណុច ដើម្បីរក្សាសណ្ដាប់ធ្នាប់សារធារណៈដែលក្នុងនោះមានការជំរុញឲ្យរឹតបន្តឹងការអនុវត្តចរាចរណ៍ផ្លូវគោកអំឡុងពេលចូលឆ្នាំ ដោយពិនិត្យនៅចំណុចដើមទីនៃការធ្វើចរាចរណ៍ ការដឹកលើសកំណត់ ពិនិត្យល្បឿន ជាតិស្រវឹង ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់។

អនុប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈបានប្រាប់សារព័ត៌មាន វីអូឌី ថា នគរបាលគួររឹតបន្តឹងឲ្យបានទៀងទាត់ និងគ្រប់កន្លែង។ លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផងដែរ។

យោងតាមរបាយការណ៍របស់​​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពីឆ្នាំ២០១៨កន្លងទៅ ​គ្រោះថ្នាក់ចរាចរណ៍​នៅទូទាំងប្រទេសក្នុងរយៈពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី១៣ ដល់ទី១៧ ខែមេសា អំឡុងពេលចូលឆ្នាំថ្មីបានសម្លាប់មនុស្ស៤៧នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ