មេ​ដឹក​នាំ​តៃវ៉ាន់​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក ទាំង​ប្រឈម​មុខ​ជាមួយ​ចិន​

ប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ឹងវេន (Tsai Ing-wen) បាននិយាយនៅក្នុងអំឡុងពេលនៃកិច្ចសន្ទនាសង្គមស៊ីវិល ស្ដីពីការធានាឱ្យមានសេរីភាពសាសនានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅក្នុងទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ 2019 ។ រូបភាព៖ REUTERS/Tyrone Siu/File Photo

ប្រធានាធិបតីរបស់តៃវ៉ាន់ លោកស្រី សៃ អ៊ឹងវេន នឹងបំពេញទស្សនកិច្ចនៅកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ជាផ្នែកមួយនៃទស្សនកិច្ចការទូតជាមួយប្រទេសជាមិត្តនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ចិនតែងចាត់ទុកតៃវ៉ាន់គឺជាដែនដីដ៏ល្អមួយរបស់ខ្លួនដែលបែកបាក់ក្នុងសម័យសង្គ្រាម ហើយរង់ចាំពេលវេលាក្នុងការផ្សះផ្សាជាតិឡើងវិញ។ ចិនក៏តែងតែបង្ហាញប្រតិកម្មខ្លាំងរាល់ទំនាក់ទំនងក្នុងរូបភាពណាមួយរវាងអាមេរិក​និងតៃវ៉ាន់។​

លោកស្រី សៃ អ៊ឹងវេន នឹងចុះចតនៅដែនដីកោះហាវ៉ៃ នៅថ្ងៃពុធសប្តាហ៍ក្រោយ និងបំពេញទស្សនកិច្ចនៅទីនោះ បន្ទាប់ពីលោកស្រីបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តបីផ្សេងទៀតក្នុងរយៈ៨ថ្ងៃបានបញ្ចប់។​​ តៃវ៉ាន់កំពុងមានទំនាក់ទំនងការទូតជាមួយរដ្ឋតូចៗចំនួន១៧ នៅអាមេរិកកណ្តាល និងប៉ាស៊ីហ្វិក។​

ចិនតែងតែព្យាយាមផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសផ្សេងៗជាមួយកោះតៃវ៉ាន់ តាមរយៈការផ្គត់ផ្គង់សេដ្ឋកិច្ចដល់ប្រទេសតូចៗទាំងនោះ ឲ្យងាកចេញពីតៃវ៉ាន់ភ្ជាប់ទំនាក់ទំនងជាមួយចិនដីគោកវិញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ