ក្រសួង​កសិកម្ម​​ហាម​​មន្ត្រី​យក​​រថយន្ត​រដ្ឋ​ប្រើ​ក្រៅ​ម៉ោង​ការងារ ជា​ពិសេស​ទៅ​​កន្លែង​សប្បាយ​គ្រប់​ប្រភេទ​

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងកសិកម្ម ព្រមានដកហូតរថយន្តដែលមានស្លាកលេខក្រសួង មកទុកជាសម្បត្តិរដ្ឋ វិញ ដោយថា បើមន្ត្រីរបស់ខ្លួនយកទៅប្រើប្រាស់ក្រៅម៉ោងធ្វើការ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ។

ក្នុងសេចក្តីណែនាំ​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សាយកាលពីថ្ងៃទី២១ ខែមីនាម្សិលមិញ ប្រាប់ដល់​មន្ត្រីក្រសួងកសិកម្ម ត្រូវ​ប្រើប្រាស់យានយន្តពាក់ស្លាកលេខរបស់រដ្ឋឲ្យបានត្រឹមត្រូវ ហើយបើកបរប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវឲ្យបានម៉ឺងម៉ាត់។

សេចក្តីណែនាំនោះ បន្តថា៖ «(មន្រ្តីរាជការក្រសួងកសិកម្ម) មិនត្រូវប្រើប្រាស់យានយន្ត ដែលមានពាក់ស្លាកលេខរដ្ឋក្រៅពីម៉ោងដែលខ្លួនត្រូវបំពេញការងារឡើយ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមាន ក្លិបកំសាន្ត កន្លែងខារ៉ាអូខេ និង​កន្លែងម៉ាស្សា។ល។»

សេចក្តីណែនាំ​ដដែលបញ្ជាក់ថា បើមន្ត្រីក្រសួងមិនធ្វើតាមការជូនដំណឹងទេ ក្រសួងនឹង​យកមកវិញទាំងអស់នូវស្លាកលេខយានយន្ត ដែលបានជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឬត្រូវរៀបចំបែបបទប្រគល់ជូនស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងវិញ។

សេចក្តីជូនដំណឹងដដែលឲ្យដឹងថា មន្ត្រីក្រសួងកសិកម្ម មិនត្រូវអនុញ្ញាតឲ្យអ្នកដទៃប្រើប្រាស់យានយន្ត ដែលមានស្លាកលេខរដ្ឋ ក្នុងគោលបំណងផ្សេង ដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ ដោយថា បើមិនគោរព​តាមការណែនាំទេ ក្រសួងនឹងប្តឹងស្ថាប័នមានសមត្ថកិច្ចចាត់វិធានការច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ