ក្រសួង​ទេសចរណ៍​៖​ ម្ចាស់​អាជីវកម្ម​ត្រូវ​ពង្រឹង​គុណភាព និង​រក្សា​តម្លៃ​ផលិតផល​ពេល​ចូល​ឆ្នាំ​

ភ្ញៀវទេសចរធ្វើដំណើរចេញមកពីប្រទេសថៃ រួចចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីមកកំសាន្តនៅតំបន់ខេត្តនេះ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

ក្រសួងទេសចរណ៍បានចេញសារាចរណែនាំដល់ម្ចាស់អាជីវកម្មឲ្យពង្រឹងគុណភាពផលិតផល និងរក្សាតម្លៃផលិតផល សេវាកម្មឲ្យបានសមរម្យក្នុងពេលបុណ្យចូលឆ្នាំ។

សារាចរណែនាំរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ឲ្យដឹងថា ម្ចាស់អាជីវកម្មត្រូវពង្រឹងគុណភាពផលិតផល រក្សាតម្លៃឲ្យបានសមរម្យ និងដាក់តារាងតម្លៃសេវា ដើម្បីចៀសវាងការយកតម្លៃខ្ពស់។

ប្រភពដដែលឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ប្រតិបត្តិករទេសចរណ៍ត្រូវទប់ស្កាត់ការជួញដូរការប្រើប្រាស់គ្រឿងញៀន ការជួញដូរកុមារ និងទប់ស្កាត់រាល់សកម្មភាពក្មេងទំនើង។

កម្ពុជានឹងប្រារព្ធបុណ្យចូលឆ្នាំប្រពៃណីជាតិចាប់​ពីថ្ងៃទី១៤ ដល់​១៦ ខែមេសា ខាងមុខនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ