យន្តហោះ​សិង្ហបុរី​រង​ការ​គំរាម​​បំផ្ទុះ​គ្រាប់បែក​

យន្តហោះក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី នៅអាកាសយានដ្ឋានឆាងជី។ ជើងហោះហើរ SQ Flight 423 ត្រូវបានគេបញ្ជូនទៅកាន់អាកាសយានដ្ឋានឆាងជី ដោយសុវត្ថិភាព នៅប្រហែលម៉ោង 8 ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ (Straits Times / Asia News Network / File)

អាជ្ញាធរសិង្ហបុរីបានបើកការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែល​ហោះហើរពីទីក្រុងប៉ុមប៉ៃ ប្រទេសឥណ្ឌា។

យន្តហោះដែលសង្ស័យនេះគឺជើងហោះហើ​រ SQ423 បានចុះចតនៅព្រលាយន្តហោះ Changi ​កាលពីម៉ោង៧ និង៥៤នាទី នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ។​

អាជ្ញាធរបញ្ជាក់ថា ពួកគេកំពុងតែស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបានទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ