អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​បង្កើត​បក្ស​ថ្មី​

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ ថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​នា​ពេល​កន្លង​មក។

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ លោក​ រៀល​ ខេ​មរិន្ទ ​ស្នើ​បង្កើត​បក្ស​ថ្មី​ក្រោយពេល​ទទួល​បាន​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​។

យោង​តាម​លិខិត​ ចុះ​ថ្ងៃទី១៨​ ខែមីនា​ គឺ​អតីត​សមាជិក​គណកម្មា​ធិការ​នាយក​ និង​ជា​អតីត​តំណាង​រាស្ដ្រ​មណ្ឌល​ស្វាយរៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ រៀល​ ខេ​មរិន្ទ ​បាន​ស្នើ​បង្កើត​បក្ស​ថ្មី​ដែល​មានឈ្មោះ​ថា​«គណបក្ស​ចក្រភព​ខ្មែរ»​ ដើម្បី​ចូលរួម​ការប្រកួត​ប្រជែង​សម្រាប់​អាណត្តិ​ក្រោយ​។

ទោះ​យ៉ាងណា​កាលពី​ម្សិលមិញ​ លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​បញ្ជាក់​ថា​ ឈ្មោះ​ចក្រភព​ខ្មែរ​ជា​ឈ្មោះ​អតីត​ប្រវត្តិ​សាស្រ្ត​របស់​ប្រទេស​កម្ពុជា​ ដូច្នេះ​លោក​ស្នើ​ឲ្យ​តំណាង​ស្ថាបនិក​គណបក្ស​នេះ​ប្ដូរ​ឈ្មោះ​ជាថ្មី​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ