រដ្ឋាភិបាល​​នឹង​​កាត់​បន្ថយ​​ថ្ងៃ​បុណ្យ ​កុំឲ្យ​​អ្នក​​វិនិយោគ​​រត់​ចេញ​​ពី​​កម្ពុជា​​

បងប្អូនប្រជាជនដែលមកកំសាន្តលេង នៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យអុំទូក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ថា​ ចាប់ពី​ឆ្នាំក្រោយ​ទៅ​ថ្ងៃឈប់​សម្រាក​នៃ​ពិធីបុណ្យ​នានា​ នឹង​ត្រូវ​កាត់បន្ថយ​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួលដល់​អ្នក​វិនិយោគ​កុំ​ឲ្យ​ពួកគេ​រត់ចេញ​ពី​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃទី២៧ ខែមីនា​នេះ​ បាន​ថ្លែង​ថា​ នៅ​ថ្ងៃសុក្រ​ចុង​សប្តាហ៍​នេះ ​រដ្ឋាភិបាល​នឹង​ប្រកាស​ជា​កញ្ចប់​នៃ​ការ​ធ្វើ​កំណែ​ទ្រង់​ ដោយ​ថា ​ដើម្បី​បញ្ជាក់​ថា ​កម្ពុជា​ប្រឹង​រស់​ដោយខ្លួនឯង​ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ក្រុម​ប្រទេស​លោកសេរី​ក៏ដោយ​។

លោក​ ហ៊ុន​ សែន​ បញ្ជាក់​ថា​អ្នក​វិនិយោគ​គេ​អាច​នឹង​រត់ចេញ​ពី​កម្ពុជា​រដ្ឋាភិបាល​ចេះតែ​សុំ​ដំឡើង​ប្រាក់ខែ​កម្មករ​តែ​ទាមទារ​ថ្ងៃឈប់​ឲ្យ​ច្រើន​នោះ​។

លោក​ថា​៖ «ប្រទេស​យើង​ក្រ ​ក៏ប៉ុន្តែ​យើង​ឈប់សម្រាក​ច្រើនណាស់​។ ដូច្នេះ ​សុំ​ការយោគយល់​អធ្យា​ស្រ័យ​ បើមិនអញ្ចឹងទេ​អ្នករក​ស៊ី​ទាំងអស់​រត់ចោល​យើង​ទាំងអស់​ ដោយសារ​តែម្ខាង​ឡើងប្រាក់ខែ ​ម្ខាងទៀត​ឈប់សម្រាក​កាន់តែ​ច្រើន​»។

មេដឹកនាំ​រូប​នេះ​បង្ហើប​ថា​ក្នុង​នោះ​ក៏​អាចមានការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ផង​ដែរ​ ដែល​លោក​ថា​ កម្ពុជា​ជា​ប្រទេស​ក្រីក្ រ​តែ​ថ្ងៃឈប់​សម្រាប់​សម្រាប់​ពិធីបុណ្យ​ពី២៨ ទៅ៣០ថ្ងៃ​ក្នុងមួយ​ឆ្នាំ​ ដែល​ថា​ប្រទេស​សិង្ហបុរី​ ជា​ប្រទេស​រីកចម្រើន​តែ​គេ​ឈប់សម្រាកតែ​១១ថ្ងៃ​ប៉ុណ្ណោះ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ