ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ពី​ខេត្ត​កោះកុង​ប្រមូល​ផ្តុំ​នៅ​មុខ​ក្រសួង​ដែនដី​

ប្រជាពលរដ្ឋមកពីស្រុកចំនួនបីនៃខេត្តកោះកុងរាប់រយនាក់ ប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដីនៅព្រឹកនេះ ដើម្បីស្នើសុំឲ្យមានការអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ឃុត សុគន្ធ​

ប្រជាពលរដ្ឋមកពីស្រុកចំនួនបីនៃខេត្តកោះកុងរាប់រយនាក់ ប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដីនៅព្រឹកនេះ ដើម្បីស្នើសុំឲ្យមានការអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។​

ប្រជាពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅទាំងនេះ មកពីស្រុកស្រែអំបិល ស្រុក​បុទុមសាគរ និងស្រុកថ្មបាំង។​ ពួកគាត់ស្នើឲ្យរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ជួយពន្លឿនដោះស្រាយដីជម្លោះរបស់ពួកគេ។​

រហូតដល់ម៉ោង៩ព្រឹកនេះ ប្រជាពលរដ្ឋទាំងនេះនៅតែបន្តប្រមូលផ្តុំនៅមុខក្រសួង មិនទាន់មានដំណោះស្រាយអ្វីទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ