ក្រសួង​មហាផ្ទៃ​សម្រេច​ទទួល​ស្គាល់​ការ​ប្ដូរ​ឈ្មោះ​បក្ស​អំណាច​ខ្មែរ​

លោក សួង សុភ័ណ្ឌ ប្រធានបក្សខ្មែរឈ្នះ។ រូបភាព៖ ហេង វិចិត្រ

ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់ការប្ដូរឈ្មោះគណបក្សអំណាចខ្មែរ ដែលមានលោក សួង សុភ័ណ្ឌ ជាប្រធានបក្ស។

បើតាមលិខិតរបស់ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានឲ្យដឹងថា ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់សមាជវិសាមញ្ញរបស់គណបក្សអំណាចខ្មែរ ដែលបានប្រារព្ធនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយសម្រេចអនុម័តក្នុងការប្ដូរឈ្មោះគណបក្សអំណាចខ្មែរមកជាគណបក្សខ្មែរឈ្នះ

ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៨ ឲ្យដឹងថា គណបក្សនយោបាយ​ដែលបាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួងមួយនេះមានចំនួន ៤១ គណបក្ស ប៉ុន្ឮ តែគណបក្សដែលចូលរួមក្នុងការបោះឆ្នោតជាតិ​ជ្រើ​ស​តាំ​ង​តំណាងរាស្ត្រនីតិកាលទី៦​ កាលពីខែកក្កដា ឆ្នាំ២០១៨ គឺ មានចំនួន ២០ ​គណបក្ស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ