អគារ​រោងចក្រ​ផលិត​ស្បែកជើង​មួយ​កន្លែង​នៅ​កំពង់ចាម​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំង​ស្រុង​

អគារ​រោងចក្រ​ផលិត​ស្បែក​ជើង ជូហ៊ួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ខ្នុរដំបង ក្នុង​ស្រុក​ជើងព្រៃ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​អស់​នៅ​ម៉ោង ៧​ព្រឹក​ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា អគារ​១ខ្នង និងសម្ភារមួយចំនួនរបស់រោងចក្រផលស្បែកជើង​មួយកន្លែង ស្ថិតក្នុង​ខេត្តកំពង់ចាម ត្រូវបានអគ្គីភ័យឆាប​ឆេះអស់ទាំងស្រុងនៅថ្ងៃនេះ ប៉ុន្តែ គ្មាន​មនុស្សណាម្នាក់រងគ្រោះ​ថ្នាក់​នោះ​ឡើយ។

អធិការនគរបាលស្រុកជើងព្រៃ លោក ប្រាក់ សុគន្ធ ប្រាប់ វី.អូឌី ថា អគារ​រោងចក្រ​ផលិត​ស្បែក​ជើង ជូហ៊ួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ខ្នុរដំបង ក្នុង​ស្រុក​ជើងព្រៃ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​អស់​នៅ​ម៉ោង ៧​ព្រឹក​ថ្ងៃ​នេះ មុន​នឹង​ត្រូវ​ពន្លត់​បាន​វិញ​នៅ​ម៉ោង​ប្រហែល ១០​ព្រឹក។

មន្ត្រី​នគរបាល​រូប​នេះ អះ​អាង​ថា គ្មាន​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះ​ទេ ប៉ុន្តែ លោក​ថា មិនទាន់អាចបញ្ជាក់ពីមូលហេតុ និងទំហំ​នៃ​ខូចខាត​នៃ​រោងចក្រ​នោះ​នៅ​ឡើយ​ទេ ហើយ​ថា សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ។

អគ្គិភ័យ​ ៥៣៤ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​មុន ដោយ​បាន​សម្លាប់​មនុស្ស ២២​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៤៩​នាក់​ទៀត​រង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ