តម្រូវការ​​កាហ្វេ​​​វៀតណាម​ មាន​ការ​កើន​​ឡើង​នៅ​ប្រទេស​ជប៉ុន​

កាហ្វេ​ Robusta នៅចម្ការកាហ្វេមួយកន្លែងនៅវៀតណាម។ រូបភាព៖ Reuters

ប្រទេសជប៉ុន បាន​បង្កើនការនាំចូលកាហ្វេពី​វៀតណាម​រហូតដល់​៩៤០០០តោន​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​​​ Nikkei Asian Review

តាម​ Nikkei Asian Review ក្នុងរយៈ១១ខែ ឆ្នាំ២០១៨ ការនាំចូល​កាហ្វេពីវៀតណាមមានការកើនឡើង​រហូតដល់​១៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ ប្រភពដដែលឲ្យដឹងថា​ ផលិតកាហ្វេ​វៀតណាម​ផ្គត់ផ្គង់​ទីផ្សារកាហ្វេ​របស់​ជប៉ុន​​២៥ភាគរយ។

សារព័ត៌មាន​សេដ្ឋកិច្ចជប៉ុនដដែល ចុះផ្សាយបន្តថាមូលហេតុ​ដែល​ការនាំចូលកាហ្វេពីវៀតណាមានការកើនឡើង ដោយសារតែ​ប្រទេស​នេះមានទីតាំងភូមិសាស្រ្តនៅជិត​ជប៉ុន និង​តម្លៃថោក​ជាងកាហ្វេនាំចូលពីប្រេស៊ីល។

កាហ្វេ​ដែល​ប្រទេសជប៉ុន​ នាំចូលមកពី​វៀតណាមជាប្រភេទកាហ្វេ​ Robusta។ វាជាកាហ្វេដែល​ងាយស្រួល​ដាំ ធន់នឹង​ជំងឺ និង​សត្វល្អិតចង្រៃ។ Robusta ជាប្រភេទកាហ្វេដែលមាន​រសជាតិល្វីង​ជាងកាហ្វេ ​Arabica របស់​ប្រេស៊ីលរសជាតិស្រាល។

កាលពីឆ្នាំ២០១៧ ជប៉ុន​ បាន​នាំចូល​កាហ្វេមិនទាន់លីងពីវៀតណាម៨៨០០០តោន។ ទោះយ៉ាងក៏ដោយ ជប៉ុននៅតែនាំចូល​កាហ្វេ ​Arabica របស់​ប្រេស៊ីល ច្រើន​ជាង​កាហ្វេ​ Robusta របស់​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ