តៃវ៉ាន់ ស្នើទិញយន្តហោះចម្បាំងទំនើបចុងក្រោយពី​អាមេរិក

ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានធ្វើអធិការកិច្ចយោធាតៃវ៉ាន់មុនពេលចូលឆ្នាំចិនឆ្នាំនេះ។ រូបថត: រ៉យទ័រ

ប្រធានាធិបតីតៃវ៉ាន់ បាន​ទទួលស្គាល់​ថា ​ខ្លួន​ពិតជាបាន​ស្នើ​ទិញយន្តហោះចម្បាំង និង​រថក្រោះពីសហរដ្ឋអាមេរិកពិតប្រាកដមែន។

លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ បាន​អះអាងបែបនេះក្នុងពេល​ដែល​លោកស្រី​ចូល​ដូរជើងយន្តហោះនៅកោះហាវៃរបស់​អាមេរិកកាលពីម្សិលមិញ។ តាមការចុះផ្សាយរបស់ទីភ្នាក់​ងារសារព័ត៌មាន​ AP ​របស់​អាមេរិក​ ប្រធានាធិបតី​តៃវ៉ាន់​រូបនេះ បាន​ស្នើទិញ​យន្តហោះចម្បាំងប្រភេទ F-16V និងរថក្រោះ ​M1 Abrams ដែល​សុទ្ធតែជាអាវុធការពារខ្លួន​ស៊េរីទំនើបចុងក្រោយ។

ប្រធានាធិបតី​តៃវ៉ាន់​រូបនេះ លើកឡើង​ថា ​ប្រសិនតៃវ៉ាន់​ទទួលបាន​អាវុធទាំងនោះ វានឹង​ជួយឲ្យ​សមត្ថភាព​ការពារខ្លួនកាន់​តែរឹងមាំ។

បើសហរដ្ឋអាមេរិកយល់​ព្រមលក់​អាវុធទាំងនោះតាម​ការស្នើ​សុំ​របស់​តៃវ៉ាន់មែន ភាព​តានតឹងថ្មី​​រវាងប្រទេសមហាអំណាច​ទាំងពីរ ចិន និងអាមេរិក នឹងកើតឡើង​ជាក់​ជាមិនខាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ