អគ្គិសនីកម្ពុជាផ្អាកការផ្គត់ផ្គង់រយៈពេល៣ថ្ងៃក្នុងសង្កាត់ចំនួននៅ​រាជធានីភ្នំពេញ

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៨:០០នាទីល្ងាច អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្តពីអនុស្ថានីយទី៤(GS4-F7) ដើម្បីធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ តាមបណ្តោយផ្លូវវេងស្រេង ភូមិជីសាក់ ភូមិជ្រៃកោង ភូមិព្រៃល្វា ភូមិត្រពាំងថ្លឹង ភូមិថ្មគោល ភូមិព្រៃសណ្ដែក ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាព៖ EDC

អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់អគ្គិសនីរយៈពេល៣ថ្ងៃនៅសង្កាត់ចំនួន​៣ ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៦ល្ងាច នាចុងខែមីនានេះ។

សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ក្នុង​សង្កាត់និរោធ ខណ្ឌច្បាអំពៅ នាថ្ងៃទី២៩, សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ថ្ងៃទី៣០  និង ​សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ នាថ្ងៃទី៣១ ខែមីនា។​

អគ្គិសនីកម្ពុជា ​បញ្ជាក់​ថា​មូលហេតុនៃការផ្អាកការផ្គត់ផ្គង់នេះគឺដើម្បីអនុវត្តការជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខា និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ