លោកនាយករដ្ឋមន្ត្រីស្នើពលរដ្ឋអត់ធ្មត់បន្តិចទៀតករណីដាច់ភ្លើង

លោក នាយករដ្ឋមន្ត្រីហ៊ុន សែន (រូបពីហ្វេសប៊ុក លោកហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋឲ្យមានការអត់ធ្មត់ចំពោះការដាច់ភ្លើងប្រើប្រាស់ ហើយថារដ្ឋាភិបាលបានសម្រេចយកអគ្គិសនីពីក្រុមហ៊ុននៅប្រទេសតួគី២០០មេហ្គាវ៉ាត់មកប្រើប្រាស់បណ្តោះអាសន្ន។

នៅលើហ្វេសប៊ុកផេករបស់លោកនាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានសរសេរសារសុំឲ្យពលរដ្ឋនៅតំបន់ដាច់ភ្លើងមានការអត់ធ្មត់។​

លោក ហ៊ុន​ សែន​៖«​សូមបងប្អូនប្រជាពលរដ្ឋមេត្តាអត់ធ្មត់បន្តិច ប្រសិនបើមានការដាច់ភ្លើងនៅតាមតំបន់មួយចំនួន»។​

លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា តួគីបានយល់ព្រមផ្គត់ផ្គង់អគ្គិសនី២០០មេហ្គាវ៉ាត់រយៈពេល៣ឆ្នាំរហូតកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ដោយខ្លួនឯងវិញ។​ ទោះយ៉ាងណាលោក មិនបានបញ្ជាក់ថា អគ្គិសនីពីតួគីនោះយកមកដល់កម្ពុជានៅពេលណា? ហើយលក់ឲ្យកម្ពុជាក្នុងតម្លៃប៉ុន្មានទេ?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ