រដ្ឋាភិបាល​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​​ឲ្យ​​បញ្ចៀស​​គ្រោះ​ថ្នាក់​​នានា​​អំឡុង​​ចូល​​ឆ្នាំ​​ថ្មី​

ពលរដ្ឋធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៥ កាលពីពេលកន្លងទៅ។ រូបភាព៖ ជន ចាន់រ៉ែន

សាលារាជធានីភ្នំពេញ អំពាវនាវទៅប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍ និងកុំបើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១ ខែមេសា​នេះ ​សាលារាជធានីភ្នំពេញ ឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខនេះ ប្រជាពលរដ្ឋជាពិសេសយុវជន​យុវតី សិស្ស និស្សិត និងកម្មករ កុំពិសារ​គ្រឿងស្រវឹងនៅពេលបើកបរ ដែលបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ។

សាលារាជធានីឲ្យដឹងថា យុវជន​យុវតី​ទាំងអស់មិនត្រូវលេងល្បែងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម៉្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកធ្វើដំណើរ ឬ​ជិះម៉ូតូបង្ហោះដេញគ្នាលេងនៅតាមផ្លូវ ដែលនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតជាដើម។

ក្រៅពីមិនអនុញ្ញាតឲ្យលេងល្បែងទាំងនេះ សាលារាជធានីក៏​បាន​ហាមប្រជាពលរដ្ឋលេងល្បែងស៊ីសង ដុតផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដោយថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

សាលារាជធានីភ្នំពេញក៏បានណែនាំទៅអាជ្ញាធរទាំងអស់ត្រូវចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកណាដែលធ្វើខុសពីបម្រាមខាងលើផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ