ស្រ្តី​​ជនជាតិ​​វៀតណាម​ដែល​​សង្ស័យ​​សម្លាប់ គីម​ ជុង​ណាម​ នឹង​​មាន​​សេរីភាព​​នៅ​ខែ​ក្រោយ​

ជនជាតិវៀតណាមឈ្មោះ ដៀន ធីហុង (Doan Thi Huong) ត្រូវបានគេនាំខ្លួនចេញពីតុលាការម៉ាឡេស៊ី នៅពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ AP Photo/Vincent Thian

ស្រ្តី​ជាជន​ជាតិ​វៀតណាមដែល​សង្ស័យថាជាប់​ពាក់ព័ន្ធ​នឹងឃាតកម្មលើបងប្រុសលោក គីម​ ជុងអ៊ុន នឹងមានសេរីភាព​វិញ ក្រោយ​​រដ្ឋ​មន្រ្តីការបរទេស​ប្រទេសនេះបាន​ខ្នះខ្នែង​​ស្នើឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ដោះ​លែងស្រ្តី​រូបនេះ​។

តុលាការម៉ាឡេស៊ីនៅថ្ងៃនេះ បាន​សម្រេច​ទម្លាក់​ចោល​ទោសប្រហារជីវិតប្រឆាំងស្រ្តី​ជន​ជាតិ​វៀតណាម​ម្នាក់​ដែល​សង្ស័យជាប់​ទាក់​ទងនឹងករណីឃាតកម្ម​លើ​លោក គីម ជុងណាម​ ដែល​ជាបងប្រុសម្ដាយ​ទីទៃរបស់​មេដឹក​កូរ៉េ​ខាងជើង។ ប៉ុន្តែ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់​ងារសារព័ត៌មាន ​Reuters ​ស្រ្តីវៀតណាម​ម្នាក់​ឈ្មោះ​ Doan Thi Huong នៅតែត្រូវបានតុលាការ​ម៉ាឡេស៊ី​ចោទប្រកាន់​ពី​បទបង្ករបួសស្នាម ដែលនឹង​ជាប់​ពន្ធគាររយៈពេល​ជាង៣ឆ្នាំ។

លោក ​គីម ជុងណាម​ ត្រូវបាន​ឃាតករ​សម្លាប់​នៅ​ព្រលានយន្តហោះទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ​ដោយ​ឃាតករបានប្រើសារពុល​ម្យ៉ាងឈ្មោះ VX ដែលជាសារធាតុមួយ​ដែលអង្គការសហប្រជាជាតិ​ហាម​មិន​ឲ្យមានការប្រើប្រាស់​។

ទោះ​យ៉ាងណាក៏ដោយ ​មេធាវី​ការពារក្តីឲ្យស្រ្តី​ជន​ជាតិវៀតណាម​រូបនេះ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កូនក្តី​របស់ខ្លួន​អាចនឹងត្រួវបាន​ដោះលែង​នៅខែក្រោយ។

រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមកាលពីថ្ងៃទី​១២ ខែមេសា ឆ្នាំ២០១៩ បាន​ប្រាប់​ទៅ​ភាគីម៉ាឡេស៊ី ថា ​ប្រទេសខ្លួនតាម​ដានយ៉ាងយក​ចិត្តទុកដាក់​ពីករណី​នេះ។ រដ្ឋមន្រ្តីការបរទេសវៀតណាម​រូបនេះ ក៏បាន​ស្នើឲ្យម៉ាឡេស៊ីធ្វើការកាត់​ក្តីករណីនេះដោយយុត្តិធម៌ ហើយ ​Doan Thi Huong គួរតែត្រូវបាន​ដោះលែង។

ស្ត្រី​ជន​ជាតិ​វៀតណាម ​Doan Thi Huong តែងតែបដិសេធថា ​ខ្លួនមិន​បាន​ជាប់​ទាក់​ទងនឹងករណីឃាតកម្ម​ទៅលើ​បងប្រុស​របស់​លោក​ គីម ជុងអ៊ុន ​ឡើយ។ ស្រ្តីវៀតណាម​រូបនេះ បាន​អះអាង​ថា​ នាងត្រូវបានគេបោកបញ្ឆោតឲ្យ​ចូលរួម​ធ្វើ​វីដេអូលេងសើចតែប៉ុណ្ណោះ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ