មនុស្ស​ស្លាប់​ និង​របួស​៤៤​នាក់ ដោយសារ​គ្រាប់​​មីន​នៅ​៣​ខែ​​ដើម​ឆ្នាំ​២០១៩​

គ្រាប់មីន

របាយការណ៍របស់មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ បង្ហាញ​ថា ​​មនុស្សចំនួន​៤៤នាក់ បានបាត់បង់​ជីវិត និង​រងរបួស ដោយសារគ្រាប់​មីន គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩។

នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ (CMAC) លោក ហេង រតនា បានប្រាប់ វី.អូ.ឌី ឲ្យដឹងថា ចំនួន​អ្នកស្លាប់ និងរបួសនៅត្រីមាសដំបូងនៃឆ្នាំ២០១៩នេះ កើនឡើងប្រមាណជា៨០ភាគរយបើប្រៀប​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ (CMAC) បានរកឃើញ និងកំទេចចោលគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង៩៤០០គ្រាប់។

តាមលោក ហេង រតនា ក្នុងរយៈពេល​៣ខែកន្លងមកនេះ មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ (CMAC) រំដោះផ្ទៃដីតំបន់មីន បានចំនួនប្រមាណ២៥គីឡូម៉ែត្រក្រឡា និងកំទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាង៩,៤០០គ្រាប់។

យោង​តាម​របាយកាណ៍របស់​អាជ្ញាធរមីនកាលពីឆ្នាំ២០១៨កន្លងទៅ ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះមានចំនួន៥៨នាក់ ជនរងគ្រោះដែលបាត់​បង់​ជីវិតមានចំនួន១០នាក់ ពិការ១២នាក់ និងរបួស៣៦នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ