អង្គការហា្វរ តាំង​ពិពណ៌​ស្នាដៃ​ច្នៃប្រឌិត​របស់​វិចិត្រករ​

អង្គការហ្វារពន្លឺសិល្បៈ ដាក់សម្ពោធពិពណ៌ឈ្មោះ «ភ្លើងបំភ្លឺ» ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។​ រូបភាព៖ ហ្វេសប៊ុក Institut Francais du Cambodge

អង្គការហា្វរ នៅភ្នំពេញដាក់សម្ពោធពិពណ៌ស្នាដៃច្នៃប្រឌិតរបស់វិចិត្រករកម្ពុជា រយៈពេល៣ថ្ងៃ ហើយសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។​

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបារាំងនៃកម្ពុជាបានឲ្យដឹងថា អង្គការហ្វារពន្លឺសិល្បៈ ដាក់សម្ពោធពិពណ៌ឈ្មោះ «ភ្លើងបំភ្លឺ» ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។​ ពិពណ៌នេះរួមមាន សិល្បៈទស្សនីយភាពដែលស្ថាបនិកហ្វារពន្លឺសិល្បៈ និងចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន គំនិតលើកទឹកចិត្តតាមរយៈគំនូរ រូបចម្លាក់ និងការតាំងបង្ហាញពីភាពច្នៃប្រឌិតផ្សេងៗ ព្រមទាំងមានជីវចលនា និងសៀកវប្បកម្ម ដែលបើកឲ្យចូលរួមទស្សនាការសម្ដែងទាំងអស់ដោយឥតគិតថ្លៃ។

អង្គការហ្វារពន្លឺសិល្បៈបានផ្ដល់ឱកាសដល់សិស្សរបស់ខ្លួន ឲ្យបង្កើតមជ្ឈមណ្ឌលសិល្បៈ និងសហគមន៍ដំបូងគេនៅខេត្តបាត់ដំបង គោលដៅ គឺដើម្បីកែលំអជីវិតរស់នៅរបស់កុមារ និងយុវជនតាមរយៈសិល្បៈ និងការអប់រំ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ