មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវឲ្យទប់ស្កាត់ករណីលក់លេខចូលពិនិត្យជំងឺ

មន្ទីរពេទ្យគន្ធបុប្ផា ក្រុងភ្នំពេញ។ (រូបថត៖ ជន ចាន់រ៉ែន)

មន្ទីរពេទ្យគន្ធបុប្ផាអំពាវនាវឲ្យឪពុកម្ដាយ អាណាព្យាបាលកុមារ ចូលរួមទប់ស្កាត់ករណីជនខិលខូចលក់លេខចូលពិនិត្យជំងឺ។

សេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា មានករណីជនខិលខូចលក់លេខចូលពិនិត្យជំងឺនៅក្រៅរបងមន្ទីរពេទ្យ ហេតុនេះហើយ មន្ទីរពេទ្យក៏បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នរាល់ការក្លែងបន្លំ និងការបោកបញ្ឆោតព្រមទាំងចូលរួមទប់ស្កាត់ករណីនេះ ក៏ដូចជាសកម្មភាពអវិជ្ជមានផ្សេងទៀត ដើម្បីលុបបំបាត់អំពើពុករលួយ។

មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានសាងសង់ឡើងដោយលោក​វេជ្ជ​បណ្ឌិត Beat Richner ដែលជាជនជាតិស្វីស ហើយលោកបានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកញ្ញា នៅប្រទេសស្វីស ដោយ​ជំងឺក្នុងជន្មាយុ៧១ឆ្នាំ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ