លោក ហ៊ុន សែន ស្នើ​ទៅម្ចាស់សណ្ឋាគារផ្ទះសំណាក់នៅខេត្តព្រះ​សីហនុ កុំតម្លើងថ្លៃនា​រដូវចូលឆ្នាំ

ក្រុមការងារខេត្តរៀបចំសម្រាប់​ពិធីបុណ្យ​សមុទ្រ​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ (រូប​ពី​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​)

​ប្រមុខរដ្ឋាភិបាល អំពាវនាវទៅអាជីវករ ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តព្រះសីហនុកុំឲ្យតម្លើងថ្លៃសេវានៅ​ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា ខេត្តព្រះសីហនុសព្វថ្ងៃកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនទាំងភ្ញៀវជាតិ និងអន្តរជាតិ។ បើតាមលោក ហ៊ុន សែន ខេត្តព្រះសីហនុនឹងមានរៀបចំសង្រ្កាន្តសមុទ្រ ចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី ១៦ ខែមេសា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។ លោក បាន​ស្នើដល់​អាជីវករ ជាពិសេសម្ចាស់​ផ្ទះសំណាក់ និងសណ្ឋាគារ កុំតម្លើងថ្លៃ ដើម្បីឲ្យ​ពលរដ្ឋមានឱកាសបានមកស្នាក់នៅកម្សាន្ត​ និងប្រើប្រាស់សេវាកម្មនៅទីនោះបានដូចធម្មតា។

យោងតាមរបាយការណ៍ចុះទី២៤ ខែមករា ឆ្នាំ២០១៨ ផ្ញើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនោះ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ជនបរទេសចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ៣៨៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺ ៤ ៤៩៨នាក់ ឥណ្ឌូណេស៊ី មាន៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ និងជនជាតិផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ