បន្លែ និងផ្លែឈើវៀតណាម​នាំចេញទៅចិនធ្លាក់ចុះ

ស្ដ្រីពីរនាក់កំពុងរើសបន្លែនៅទីផ្សារមួយកន្លែងនៅវៀតណាម។ រូបភាព៖ VNA

បន្លែ និងផ្លែឈើរបស់វៀតណាម​នាំចេញទៅលក់នៅប្រទេសចិន ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩នេះ ធ្លាក់ចុះ១៤,៧ ភាគរយ ដោយសារតែរដូវប្រមូលផលកសិកម្មប្រទេសទាំងពីរធ្វើឡើងនៅក្នុងពេលប្រហាក់ប្រហែលគ្នា និងទាមទារលក្ខខណ្ឌគុណភាពខ្ពស់។​​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម​បានបញ្ជាក់ថា ទន្ទឹមទៅនឹងការបញ្ជាទិញធ្លាក់ចុះនេះ ចិនក៏ទាមទារលក្ខខណ្ឌគុណភាពច្រើននាំឲ្យស្មុគស្មាញផងដែរ។​

ទោះយ៉ាងណា របាយការណ៍របស់ក្រសួងកសិកម្មវៀតណាម​ដែលបានផ្សព្វផ្សាយនេះ ក៏បានបង្ហាញពីការនាំចេញបន្លែផ្លែឈើកើនឡើង ដូចជាទៅ ប្រទេសអ៊ីតាលី ឥណ្ឌូនេស៊ី គុយវ៉ែត អូស្រ្តាលី អឺរ៉ុប និងកូរ៉េខាងត្បូង។​

បច្ចុប្បន្ន វៀតណាមកំពុងតែពង្រឹងគុណភាពបន្លែផ្លែឈើដែលមានសុវត្ថិភាពចំនួនពីរស្តង់ដារគឺស្តង់ដារពិភពលោក និងស្តង់ដារវៀតណាម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ