ក្រសួង​កសិកម្ម​មិន​ទទួល​ស្គាល់​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​បើក​បុក​ទ្រូង​ផ្លូវ​យប់​មិញ​

ស្លាកលេខរថយន្តដែលបើកបុកទ្រូងផ្លូវម៉ោង១២រំលងអធ្រាត្រថ្ងៃទី៦ខែមេសាឆ្នាំ២០១៩(រូបពី TVfb)

ក្រសួងកសិកម្មប្រកាសថា រថយន្តពាក់ស្លាកលេខរដ្ឋដែលម្ចាស់បើកបុកទ្រូងផ្លូវយប់មិញ រួចដកកាំភ្លើងភ្ជង់យកម៉ូតូអ្នកដំណើរជិះដើម្បីគេចខ្លួននោះ គឺមិននៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ។​

កាលពីម៉ោង១២យប់មិញ រថយន្តឡិចស៊ីស RX350 ពាក់ស្លាកលេខ រដ្ឋ17 2-0845  បានបើកបុករបាំងខណ្ឌទ្រូងផ្លូវលើមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។​ ក្រោយកើតហេតុ រថយន្តមិនអាចទៅមុខបាន អ្នកបើកបរបានដកកាំភ្លើងភ្ជង់អ្នកដំណើរយកម៉ូតូជិះគេចខ្លួនបាត់។​

នៅថ្ងៃនេះ ក្រសួងកសិកម្មចេញសេចក្តីបញ្ជាក់ថា រថយន្តនោះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនទេ គឺមានអ្នកផ្សេងលួចបន្លំធ្វើស្លាកលេខ។​ ក្រសួងនេះក៏បានអំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ព្រោះថា មានរថយន្តមួយចំនួនទៀត កំពុងតែបន្លំប្រើប្រាស់ស្លាកលេខដែលសម្គាល់ថា ស្ថិតនៅក្រោមក្រសួងកសិកម្ម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ