រដ្ឋ​​គ្រោង​បញ្ចេញរថយន្ដ ១២០គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ឥត​គិត​ថ្លៃ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ទិដ្ឋភាពក្នុងរថយន្តក្រុង

រដ្ឋាភិបាលសម្រេចបញ្ចេញរថយន្ដចំនួន ១២០គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ដោយ​មិន​គិត​កម្រៃ​សេវា​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្ដចំនួន ១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដែលចង់ធ្វើដំណើរទៅកាន់ស្រុកកំណើតនៅឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

ក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា ការដឹកជញ្ជូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងដោយឥតគិតថ្លៃ និងមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែមេសា។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ រថយន្ត​ក្រុង​សាធារណៈ​ទាំង​ ១២០​គ្រឿង នឹង​ត្រូវ​ដាក់​​ពង្រាយ​ឲ្យ​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​កាន់​ខេត្ត​នានា​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ១ រហូត​ដល់​ផ្លូវ​ជាតិ​លេខ៨ នៅទូទាំង​ប្រទេស។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ពង្រាយ​រថយន្ត​ក្រុង​សាធារណៈ​សម្រាប់​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ពិធី​បុណ្យ​ជាតិ​ធំៗ ចាប់​តាំង​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កាល​ពី​ឆ្នាំ​២០១៨​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ