ជប៉ុន ដាក់​កំហិតឲ្យ​​អ្នកបម្រើការលើយន្តហោះត្រូវ​តែពិនិត្យជាតិ​អាល់កុល

អ្នកបម្រើការងារលើយន្តហោះរបស់ក្រុមហ៊ុន Japan Airlines។ រូបភាព៖ ហ្វេសប៊ុក Japan Airlines

រដ្ឋាភិបាលជប៉ុន បាន​ចេញបញ្ជាដោយតម្រូវឲ្យ​បុគ្គលិកដែល​ធ្វើការលើយន្តហោះទាំងអស់​​ត្រូវតែ​ពិនិត្យ​ជាតិ​អាល់​កុល មុនពេល​ដែល​ពួកគេធ្វើការហោះហើរ។

តាមការចុះផ្សាយរបស់​សារព័ត៌មាន Japan Today ក្រសួងដឹកជញ្ជូន​ជប៉ុន បាន​បញ្ជាក់​ថា​ ការ​រឹត​បន្តឹង​នេះធ្វើឡើង ដោយសារតែពេលកន្លងមក​មានការរិះគន់​ពីមហាជន​ពីភាពធូររលុង​នៃការ​អនុវត្តច្បាប់នៃ​ការទទួល​ទានគ្រឿងស្រវឹង​នៅតាម​ជើងហោះហើរក្នុងស្រុកមួយចំនួន។ ប្រភពដដែល​ឲ្យដឹងថា ក្រុម​បុគ្គលិកបម្រើ​ការ​លើយន្តហោះ​ទាំងនោះ​ត្រូវហាម​ឃាត់​មិនឲ្យ​ទទួលទាន​គ្រឿងស្រវឹងជាដាច់​ខាតក្នុងរយៈពេល​តិចជាង​៨ម៉ោង​មុនពេល​ហោះហើរ។

តាមក្រសួងដឹកជញ្ជូន​ជប៉ុន វិស្វករ​ដែល​ធ្វើការត្រួតពិនិត្យយន្តហោះ ក៏ត្រូវតែធ្វើ​តេស្តពិនិត្យ​កម្រិត​ជាតិ​អាល់​កុលនេះដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ