​ថៃ រុះ​រើផ្ទះ​លើ​ទឹកសមុទ្រ​ដែលបុរសជនជាតិអាមេរិក និងគូស្នេហ៍​​សាងសង់​

នាយទាហានបញ្ជាការដ្ឋានកងនាវាចរទី 3 របស់ថៃនិងប៉ូលីសប្រចាំដែនសមុទ្រកំពុងធ្វើដំណើរទៅពិនិត្យផ្ទះអណ្តែតទឹកនៅសមុទ្រអាដាម៉ាន់ ដែលមានចម្ងាយ 12 ម៉ាយពីឆ្នេរភូកេត។រូបភាព៖ ROYAL THAI NAVY

កងទ័ពជើង​ទឹក​​ នៅថ្ងៃ​ចន្ទនេះ ចាប់ផ្ដើម​រុះរើ​ផ្ទះ​លើសមុទ្ររបស់​បុរសជន​ជាតិអាមេរិក និងមិត្តស្រី​​ជាជន​ជាតិ​ថៃ​។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មានបាងកកប៉ុស្តិ៍

កាលពីសប្តាហ៍មុន អាជ្ញាធរថៃបាន​ប្រកាសចាប់ខ្លួនបុរសជនជាតិអាមេរិក ចាដ អែលវ៉តតួស្គី (Chad Elwartowski) និងមិត្តស្រីឈ្មោះ សើព្រានី ថេពដេត (Supranee Thepdet) ដោយចោទថា ពួកគេបានសាងសង់ផ្ទះនៅលើទឹកសមុទ្របណ្តាលឲ្យប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់ជាតិ ហើយថាអ្នកទាំងពីរនេះប្រឈមទោសប្រហារជីវិត។

ទោះយ៉ាងណាក៏ដោយ អ្នកទាំងពីរបានច្រានចោល​ការចោទប្រកាន់ ដោយ​ថា ផ្ទះរបស់​ពួកគេ​សាងសង់នៅចម្ងាយរហូតដល់​២១គីឡូម៉ែត្រពីកោះភូកេត ដែល​ចម្ងាយនេះស្ថិតនៅលើលំហរសមុទ្រអន្តរជាតិ មិនស្ថិតនៅក្រោមដែនអធិបតេយ្យរបស់ថៃនោះទេ។

គូរស្នេហ៍ទាំងពីរនេះ កំពុងតែលាក់​ខ្លួន​ពីការតាមចាប់​របស់​អាជ្ញាធរថៃ។ លោក ចាដ អែលវ៉តតួស្គី (Chad Elwartowski) បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនថា​ ពេលនេះរូបលោក និង​មិត្តស្រី​កំពុងតែនៅកន្លែងដែលមានសុវត្ថិភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ