ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យលោក រៀល ខេមរិន្ទ្រ បង្កើតគណបក្សថ្មីជាផ្លូវការ

លោក រៀល ខេមរិន្រ្ទ កាលពីពេលកន្លងទៅ។ រូបភាព៖ ហ្វេសប៊ុក Real Camerin

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង អនុញ្ញាតឲ្យអតីតតំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិមួយរូបដែលទើបទទួលបានសិទ្ធិធ្វើនយោបាយ បង្កើតគណបក្សថ្មីជាផ្លូវការ។

ក្នុងលិខិតចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចអនុញ្ញាតឲ្យអតីតសមាជិកគណៈកម្មាធិការនាយក និងជាអតីតតំណាងរាស្ដ្រមណ្ឌលស្វាយរៀង​របស់​គណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្រ្ទ បង្កើតគណបក្សថ្មីជាផ្លូវការ ដែលឈ្មោះថា «គណបក្សខ្មែរអភិរក្សនិយម»។

ការអនុញ្ញាតឲ្យលោក រៀល ខេមរិន្ទ្រ បង្កើតគណបក្សថ្មីនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃបានជំទាស់ម្ដងរួចមកហើយទៅនឹងឈ្មោះគណបក្សនេះ ដោយលោក រៀល ខេមរិន្ទ្រ បានស្នើដាក់ឈ្មោះគណបក្សថា «គណបក្សចក្រភពខ្មែរ»។ ក្នុងលិខិតកាលពីថ្ងៃទី២៦ ខែមីនា លោក ស ខេង លើកឡើងក្រោមហេតុផលថា ការស្នើសុំបង្កើតគណបក្សដែលមានឈ្មោះ «ចក្រភពខ្មែរ» គឺមិនអាចទទួលយកបានទេ ដោយសារវាជាអតីតឈ្មោះប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជា។ 

លោក រៀល ខេមរិន្ទ្រ គឺជាមនុស្សម្នាក់ក្នុងចំណោមអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ ៩រូប ដែលបានស្នើសុំ និងទទួលបានសិទ្ធិនយោបាយឡើងវិញ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយអតីតមន្ដ្រីបក្សប្រឆាំង ១១៨រូប ត្រូវបានគេហាមឃាត់មិនឲ្យធ្វើនយោបាយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ