ហ្វីលីពីន​ផាក​ពិន័យ​២១​លាន​ដុល្លារ​ក្រុមហ៊ុន​ផ្តត់ផ្គង់​ទឹក​មិន​គ្រប់គ្រាន់​

ពលរដ្ឋនៅក្រុងម៉ានីលតម្រង់ជួរគ្នាយកទឹកប្រើប្រាស់។ រូបភាព៖ វេបសាយបរទេស

ទីភ្នាក់ងារប្រតិបត្តិការផ្គត់ផ្គង់ទឹករបស់ហ្វីលីពីន​ សម្រេចផាកពិន័យលើក្រុមហ៊ុនឯកជនមួយចំនួន២១លានដុល្លារ ដោយសារតែមិនមានទឹកឱ្យពលរដ្ឋប្រើប្រាស់រយៈពេលជិត១សប្តាហ៍កាលពីខែមីនា។​

តាមទីភ្នាក់ងារព័ត៌មានហ្វីលីពីនគឺ អាជ្ញាធរចោទប្រកាន់ថា ក្រុមហ៊ុនខកខានមិនបានបំពេញតាមកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់ទឹកដល់អ្នកប្រើប្រាស់ក្នុងទីក្រុងម៉ានីលប្រមាណ ១លាន ២សែននាក់។

ក្រុមហ៊ុនផ្គត់ផ្គង់ទឹកបានប្រកាសថា ខ្លួនទទួលខុសត្រូវចំពោះការមិនមានសមត្ថភាពក្នុងការផ្គត់ផ្គង់ទឹកដល់អតិថិជននេះ។​ ក្រុមហ៊ុនបញ្ជាក់ថា បញ្ហានេះបណ្តាលមកពីអាកាសធាតុក្តៅ ធ្វើឱ្យខ្វះប្រភពទឹក។​

កាលពីខែមីនា ប្រជាពលរដ្ឋ១លាន ២សែននាក់នៅក្នុងទីក្រុងម៉ានីល មិនមានទឹក ឬមានទឹកដែរតែក្នុងកម្រិតទាបសម្រាប់យកទៅប្រើប្រាស់ ក្នុងរយៈពេលជិត១សប្តាហ៍។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ