ស៊ី ជិនពីង ថា​ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» នឹងផ្តោតលើ​តម្លាភាព និងភាពស្អាតស្អំ​

លោក ស៊ី ជិនពីង បាន​ថ្លែងក្នុង​វេទិកា​ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ឆ្នាំ២០១៩។ រូបភាព៖ រ៉យទ័រ

ប្រធានាធិបតីចិន បាន​ថ្លែងថា ​«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» នឹងផ្តោតលើការគ្រប់គ្រង​ប្រកប​ដោយតម្លាភាព និងលុបបំបាត់​ឲ្យបាន​នូវ​អំពើពុករលួយនានា។​ នេះបើតាមការចុះផ្សាយ​របស់​បណ្តាញ​ទូរទស្សន៍ SBS របស់​អូស្រ្តាលី។

លោក ស៊ី ជិនពីង បាន​ថ្លែងបែបនេះក្នុង​វេទិកា​ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» នៅចំពោះមុខប្រមុខរដ្ឋជាង៤០ និងតំណាង​ប្រទេសជាង១០០ ​នាទីក្រុងប៉េកាំងនៅថ្ងៃនេះ។

លោក បានលើកឡើងថា​ ក្រុមហ៊ុន និងភាគី​ពាក់ព័ន្ធនានាដែល​ទទួលគម្រោងនានា​ជាផ្នែកមួយក្នុង «គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ» ត្រូវតែ​មាន​តម្លាភាព​ និងភាពស្មោះត្រង់​ក្នុងការអនុវត្តកិច្ចសន្យារបស់​ខ្លួន។

ការលើកឡើងរបស់ប្រធានាធិបតី​ចិនរូបនេះ ត្រូវបាន​គេមើលឃើញ​ផងដែរថា ​ធ្វើឡើង​ដើម្បីជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដែល​ថា​គម្រោង​ធំៗដែល​រដ្ឋាភិបាល​ក្រុងប៉េកាំងផ្តល់ជំនួយ និងកម្ចី បាន​បង្កើតអំពើពុករលួយក្នុង​ប្រទេស​មួយចំនួន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ