ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​អ្នក​នេសាទ​វៀតណាម​ដែល​ឆ្លង​ហួស​ព្រំដែន​ទឹក​

ទូកនេសាទវៀតណាម ដែលត្រូវអាជ្ញាធរឥណ្ឌូនេស៊ីនៅកោះប័រនេអូឃាត់ទុក កាលពីយប់ថ្ងៃសៅរ៍ទី ២៨ ឈានចូលថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ AGENCE

ទាហានជើងទឹករបស់ឥណ្ឌូនេស៊ីបានឃាត់ទូកនេសាទរបស់វៀតណាម ដោយចោទថា បាននេសាទហួសព្រំដែនទឹក។​

ទូកនេសាទវៀតណាមមានផ្ទុកមនុស្សមួយក្រុមនេះ ត្រូវអាជ្ញាធរឥណ្ឌូនេស៊ីនៅកោះប័រនេអូឃាត់ទុកកាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

អាជ្ញាធរឥណ្ឌូនេស៊ីអះអាងថា ដែនសមុទ្រដែលទូកវៀតណាមទៅនេសាទនោះគឺជាតំបន់សេដ្ឋកិច្ចរបស់ខ្លួន។

ហេតុការណ៍នៃការដេញចាប់នេះ បណ្តាលឱ្យមានការបុកគ្នា ហើយទូកនេសាទរបស់វៀតណាមបានលិច។​

កាលពីពីរឆ្នាំមុន ឥណ្ឌូនេស៊ីបានដូរឈ្មោះផ្នែកនៃសមុទ្រចិនខាងត្បូងដែលអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួននេះទៅជាឈ្មោះ សមុទ្រខាងជើង Natuna ហើយថ្មីៗនេះ ឥណ្ឌូនេស៊ីចាប់ផ្តើមដាក់កម្លាំងយាមល្បាតតឹងរ៉ឹងទាំងនៅលើកោះ ថ្មប៉ប្រះទឹក និងផ្ទៃទឹក។​

រដ្ឋអំណាចទីក្រុងប៉េកាំងក៏បានថ្កោលទោសឥណ្ឌូនេស៊ីចំពោះការពង្រឹងការគ្រប់គ្រងលើដែនទឹកទាំងអស់នេះដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ