ចិនកាត់ទោសប្រហារជីវិតជនជាតិកាណាដាម្នាក់ទៀត

លោក Robert Lloyd Schellenberg ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការចិនកាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ។ រូបភាព៖ Intermediate Peoples’ Court of Dalian

តុលាការទីក្រុងប៉េកាំងប្រទេសចិន បានកាត់ទោសប្រហារជីវិតបុរសជនជាតិកាណាដាម្នាក់ទៀត ពីបទផលិត និងជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន។

បុរសដែលត្រូវតុលាការទីក្រុងប៉េកាំងកាត់ទោសជាលើកទី២នេះ ឈ្មោះ ហ្វេន វី (Fan Wei)។ បុរសជនជាតិកាណាដារូបនេះ ស្ថិតនៅក្នុងចំណោម១០នាក់ផ្សេងទៀត ដែលក្នុងនោះមានជនបរទេស៥រូប ដែលតុលាការក្រុងប៉េកាំងសម្រេចប្រហារជីវិតកាលពីម្សិលមិញ។​

រដ្ឋាភិបាលកាណាដា បានថ្កោលទោសចំពោះការសម្រេចនេះ ហើយហៅទីក្រុងប៉េកាំងកាត់ទោសប្រហារជីវិតតាមអំពើចិត្តដោយមិនផ្អែកលើមូលដ្ឋានត្រឹមត្រូវ។​

កាលពីខែមករា ជនជាតិកាណាដាម្នាក់ឈ្មោះ Robert Lloyed Schellenberg ត្រូវតុលាការចិនកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន១៥ឆ្នាំ ករណីគ្រឿងញៀនដែរ បន្ទាប់មកសម្រេចប្រហារជីវិត។​

រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland ថ្លែងថា លោកស្រីមានការព្រួយបារម្ភខ្លាំងចំពោះការកាត់ទោសប្រហារជីវិតបន្តបន្ទាប់នៅចិននេះ។​

លោកស្រីថា ចំពោះប្រទេសកាណាដាប្រឆាំងរាល់ការកាត់ទោសប្រហារជីវិតនៅតាមបណ្តាប្រទេសទាំងអស់នៅលើពិភពលោក។ លោកស្រីចាត់ទុកថា នេះជាការសម្រេចទោសឃោរឃៅ។​

កាណាដាមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨មក នៅពេលដែលកាណាដាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន ហូ វ៉ី របស់ចិន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ