លោក គីម ជុងអ៊ុនសាកល្បងអាវុធជាថ្មីទៀត

រូបភាពនៃការសាកល្បងអាវុធរបស់កូរ៉េខាងជើងនៅពេលកន្លងទៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាញ់សាកល្បងអាវុធមីស៊ីលហោះបានចម្ងាយជិតជាច្រើនគ្រាប់នៅព្រឹកថ្ងៃសៅរ៍នេះ។​

តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុងហាប់ ចុះផ្សាយថា ការបាញ់នេះចេញពីតំបន់Hodoនៅភាគខាងកើតនៃប្រទេសកូរ៉េខាងជើង។ មីស៊ីលជាច្រើនគ្រាប់ដែលបាញ់សាកល្បងនៅព្រឹកនេះគឺហោះបានចម្ងាយពី៧០ទៅ២០០គីឡូម៉ែត្រ។​

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNAបានចុះផ្សាយកាលពីខែមុនថា ការបាញ់សាកល្បងនេះ គ្រាន់តែជាការពិនិត្យបច្ចេកទេសថ្មីរបស់អាវុធដែលខ្លួនបានផលិត។​

ការបាញ់សាកល្បងនៅពេលនេះ ក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំអាមេរិកជួបគ្នានៅប្រទេសវៀតណាមជជែកគ្នាមិនបានលទ្ធផល។

ចាប់តាំងពីដើមឆ្នាំ២០១៨មកកូរ៉េខាងជើងបានរក្សាភាពស្ងៀមស្ងាត់មិនសាកល្បងអាវុធទេ ហើយបានជួបជាមួយមេដឹកនាំកូរ៉េខាងត្បូង និងមេដឹកនាំអាមេរិកជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងនេះ។​

បច្ចុប្បន្នមេដឹកនាំកូរ៉េខាងជើងក៏បានពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំចិន និងមេដឹកនាំរុស្ស៊ីផងដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ