យន្តហោះនៅអាមេរិកធ្លាក់ចូលទន្លេរបួស២១នាក់

យន្តហោះដឹកអ្នកដំណើរធ្លាក់ចូលក្នុងទន្លេនៅហ្វ័រីដា(រូបពីនគរបាល ហ្វ័រីដា)

យន្តហោះដឹកនាំដំណើរប្រភេទBoeing 737​ ផ្ទុកមនុស្ស១៤៣នាក់  បានចុះខុសផ្លូវដោយសារតែភ្លៀង និងរន្ទះខ្លាំងបណ្តាលឱ្យធ្លាក់ចូលក្នុងទន្លេនៅក្នុងរដ្ឋហ្វ័ររីដា សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សរបួស២១នាក់។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័យបានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរនេះ ចេញពីប្រទេសគុយបា ហើយធ្លាក់ចូលក្នុងទន្លេក្នុងទីក្រុងJacksonville ក្នុងរដ្ឋហ្វ័ររីដា នៅពេលដែលព្យាយាមចុះចតនៅមូលដ្ឋានទ័ពមួយនៅទីនោះដោយសារតែបញ្ហាភ្លៀង ខ្យល់ និងមានរន្ទះខ្លាំង។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

របាយការណ៍សមត្ថកិច្ចបង្ហាញថា នៅលើយន្តហោះនោះមានអ្នកដំណើរ១៣៦នាក់ និង អ្នកធ្វើការលើនោះ៧នាក់។ ក្នុងចំណោមអ្នករងរបួស២១នាក់នោះមិនធ្ងន់ធ្ងរទេ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

អាជ្ញាធរនៅរដ្ឋហ្វ័ររីដាបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ និង ៤០នាទីយប់ថ្ងៃទី៣ខែមេសា ម៉ោងនៅក្នុងតំបន់។​ សមត្ថកិច្ចបានជួយសង្គ្រោះ និងស្រាវជ្រាវរកហេតុផលបន្ថែមទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ