សាលារាជធានីណែនាំម្ចាស់អាជីវកម្មនៅតាមផ្លូវចំនួន ១៧ រើខ្សែកាប្លិ៍

ពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ។ រូបភាព៖ ហង់ សុខហុង

សាលារាជធានីភ្នំពេញ ណែនាំទៅម្ចាស់អាជីវកម្មទាំងអស់ដែលកំពុងប្រើប្រាស់ខ្សែកាប៍្លអាកាសនៅតាមបណ្ដោលផ្លូវចំនួន១៧ ប្រញាប់រុះរើខ្សែកាប៍្លចេញក្នុងរយៈពេល១៥ ថ្ងៃដោយគិតចាប់ពីថ្ងៃទី៧ ខែឧសភា តទៅ។

ក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចេញផ្សាយកាលពីម្សិលមិញ ឱ្យដឹងថា​ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងភ្នំពេញឱ្យកាន់តែល្អប្រសើរនោះ ក្រុមការងារចម្រុះរបស់សាលារាជធានីនឹងធ្វើការរៀបចំសណ្ដាប់ធ្នាប់បណ្ដាញខ្សែកាប្លិ៍អាកាសលើផ្លូវចំនួន ១៧។

ក្នុងនោះ មានវីថីព្រះអង្គឌួង (១១០) វិថីព្រះស៊ីសុវត្ថិ មហាវិថីសម្ដេចសុធារស មហាវិថីព្រះមុនីរ៉េត (២១៧) មហាវិថីយោធលខេមរភូមិន្ធ (ផ្លូវលេខ២៧១) ផ្លូវ ២០០៤ ផ្លូវចោមចៅ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (១០១៩) ជាដើម។

ករណីនេះ សាលារាជធានីភ្នំពេញអំពាវនាវឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម អង្គការ និងបណ្ដាក្រុមហ៊ុនឯកជនទាំងអស់ដែលកំពុងប្រើប្រាស់បណ្ដាញខ្សែកាប្លិ៍អាកាស ត្រូវប្រញាប់រួសរាន់រៀបចំរុះរើខ្សែកាប្លិ៍ ចេញក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ