លោក ហ៊ុន សែន ប្តូរអភិបាលខេត្តបន្ទាយមានជ័យ

អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ។ រូបភាព៖ ហ្វេសប៊ុក SUON BAVA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រផ្ទេរតួនាទីរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ឱ្យទទួលការងារផ្សេង ហើយតែងតាំងអភិបាលរង១រូបនៃខេត្តនេះជាអភិបាលខេត្តវិញ។

លិខិតលោកនាយករដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្រនៅថ្ងៃនេះ បានស្នើសុំផ្ទេរលោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ ឱ្យបម្រើការងារនៅក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី។ លោកក៏បានស្នើតែងតាំងលោក អ៊ុំ រាត្រី ជាអភិបាលរងខេត្តនេះ ឱ្យកាន់តួនាទីជាអភិបាលខេត្តវិញ។​

ក្នុងលិខិតរបស់លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា លោក សួន បវរ មានចំណុចខ្សោយអ្វីបានជាផ្លាស់ប្តូរនោះទេ គ្រាន់តែបញ្ជាក់ថា ការផ្លាស់ប្តូរនេះដើម្បីឱ្យការងារមានភាពប្រសើរឡើង។​​ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ