ក្រុមហ៊ុន​អាកាសចរណ៍រដ្ឋវៀតណាម គ្រោងទិញ​យន្តហោះ​​៥០គ្រឿងបន្ថែម​ទៀត​

យន្តហោះរបស់ក្រុមហ៊ុន Vietnam Airlines។ រូបភាព៖ Bloomberg

ក្រុមហ៊ុន​អាកាសចរណ៍រដ្ឋ​វៀតណាម នឹងទិញ​យន្តហោះ​បន្ថែម​ទៀត ចន្លោះពី៥០ ទៅ៧៥គ្រឿង​នៅឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម​ VN Express

តាម​ VN Express ក្រុមហ៊ុន​អាកាសចរណ៍រដ្ឋ​វៀតណាម Vietnam Airlines នឹង​ចំណាយប្រាក់​ជិត​៤ពាន់លាន​ដុល្លា​រដើម្បីទិញ​យន្តហោះ​ទាំងនោះ។ ប្រភពដដែល​ឲ្យដឹងថា Vietnam Airlines ពិចារណា​ទិញ​យន្តហោះប្រភេទ Airbus A320 និង​ប៊ូអ៊ីង 737 MAX។ បច្ចុប្បន្ន ក្រុមហ៊ុន​ Vietnam Airlines មាន​យន្តហោះ​ចំនួន​៩៤គ្រឿង ដែលក្នុងនោះ​២៦គ្រឿងនឹងត្រួវ​ជួល ឬលក់​ចេញ​នៅឆ្នាំ២០២១។

តាមរបាយការណ៍​របស់អាជ្ញាធរ​​អាកាសចរណ៍ស៊ីវិល​វៀតណាម​ ក្រុមហ៊ុន​ Vietnam Airlines កាលពី​ឆ្នាំ២០១៨កន្លងទៅ​ ដឹកអ្នកដំណើរបាន​ជិត​២២លាននាក់។

កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន​ Vietjet ជាក្រុមហ៊ុន​អាកាសចរណ៍មួយរបស់វៀតណាម​ដែរនោះ បាន​បញ្ជាទិញយន្តហោះ Boeing ចំនួន១០០គ្រឿងក្នុងតម្លៃ១២.៧ពាន់លានដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះក្លាយជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃថោក ដែលរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ