ឥណ្ឌា និងវៀតណាមបង្កើនការវិនិយោគដល់១៥ប៊ីលានដុល្លារ

អនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu និងអនុប្រធានាធិបតីវៀតណាមលោកស្រីDang Thi Ngoc Thinh(រូបពីទីភ្នាក់ងារព័ត៌មានវៀតណាម)

ភាគីវៀតណាម និង ឥណ្ឌា បានព្រមព្រៀងបង្កើនការវិនិយោគឱ្យកើនដល់១៥ប៊ីលានដុល្លារ តាមរយៈការបង្កើនការដោះដូរទំនិញ និងបោះទុនវិនិយោគ។​

កិច្ចព្រមព្រៀងនេះ​កើតឡើងនៅក្នុងជំនួបរវាងអនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu និងអនុប្រធានាធិបតីវៀតណាមលោកស្រីDang Thi Ngoc Thinh។ ជំនួបនេះធ្វើឡើងនៅក្នុងទីក្រុងហាណូយកាលពីម្សិលមិញ។​នេះបើតាមទីភ្នាក់ងារព័ត៌មានវៀតណាម។​

វៀតណាមនិងឥណ្ឌា​បានដាក់ផែនការយុទ្ធសាស្ត្រពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច កាលពីឆ្នាំ២០០៧ និង បានពិនិត្យធ្វើបច្ចុប្បន្នភាពលើយុទ្ធសាស្ត្រនេះនៅឆ្នាំ២០១៦។​

ក្រៅពីការជជែកពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពីផ្នែកពង្រឹងទំនាក់ទំនងលើផ្នែកផ្សេងៗទៀតដូចជា វិស័យការពារសន្តិសុខ និងវប្បធម៌ជាដើម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ