រដ្ឋាភិបាលរំឭកសាធារណជនកុំឱ្យចាញ់បោកការចរាចរលក់កាសអេឡិចត្រូនិច

រូបនិមិត្តសញ្ញា onecoin និងដៃជាប់ខ្នោះ(រូបពី Bitcoin exchange guide)

ស្ថាប័នធំៗរបស់រដ្ឋាភិបាលចំនួនបីប្រកាសរួមគ្នារំឭកកុំឱ្យសាធារណជនចូលរួមទិញឬដាក់ ទុនក្នុងការចរាចរកាសអេឡិចត្រូនិចមួយចំនួន ហើយបានព្រមានចាត់វិធានផ្លូវច្បាប់ទៅលើ ក្រុមហ៊ុន ឬភ្នាក់ងារចែកចាយទាំងនេះ។​

សេចក្តីថ្លែងការណ៍រួមរបស់ធនាគារជាតិកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី១១ខែឧសភា បានបញ្ជាក់ថា កាស អេឡិចត្រូនិចដូចជា KH Coin, Suncoin, K coin, One-coin, Forex Coin និង កាសអេឡិចត្រូនិចប្រហាក់ប្រហែលមួយចំនួនទៀត កំពុងផ្សព្វផ្សាយ ចរាចរ ទិញ លក់ នៅកម្ពុជា ។​

ស្ថាប័នទាំងបីបញ្ជាក់ថា ចរាចរ កាសអេឡិចត្រូនិចទាំងនេះ មិនមានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធនេះទេ។​

ស្ថាប័នទាំងបីអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះ ព្រោះអាចខាតបង់ថវិកា និង ជួបគ្រោះហានិភ័យផ្សេងៗទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ