អ្នកនាំពាក្យថានគរបាលយក Ipad អ្នកវេលុយនោះមានបញ្ហាខួរក្បាល

រូបភាពមន្ត្រីនគរបាលពាក់ស័ក្តិ៣នៅកន្លែងវេលុយមួយនៅខណ្ឌទួលគោករាជធានីភ្នំពេញ(រូបពីកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ផ្ទះ)

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបកស្រាយថា មន្ត្រីនគរបាលម្នាក់ដែលយកIpadរបស់អ្នកវេលុយនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញនោះគឺដោយសារតែការច្រឡំ ហើយថា ពាក់ព័ន្ធមន្ត្រីរូបនេះមានបញ្ហាខួរក្បាល។​

លិខិតបកស្រាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះថ្ងៃទី៣០ខែឧសភា បញ្ជាក់ថា ក្រោយពេលទៅដល់ផ្ទះនគរបាលរូបនេះបានឱ្យម្តាយរបស់ខ្លួន យកIpadនោះទៅប្រគល់ឱ្យម្ចាស់ផ្ទះវេលុយវិញ។​

ក្នុងលិខិតបកស្រាយនោះក៏បានបញ្ជាក់ដែរថា រយៈពេលប្រមាណ១ខែចុងក្រោយនេះ មន្ត្រីនគរបាលរូបនេះ មានសកម្មភាពចម្លែកៗច្រើន ហើយសង្ស័យថា មានបញ្ហាខួរក្បាល។

​វីឌីអូដែលម្ចាស់ផ្ទះវេលុយផ្សព្វផ្សាយបង្ហាញថា មន្ត្រីនគរបាលពាក់ស័ក្តិ៣ម្នាក់បាននិយាយទូរសព្ទក្រោយមកពេលម្ចាស់មិននៅក៏កាន់យកIpad ហើយដើរចេញទៅ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ