សមត្ថកិច្ចបង្ក្រាបក្លិបមួយនៅភ្នំពេញឃាត់អ្នកទៅកម្សាន្តប្រមាណ ៤០០ នាក់

អ្នកទៅកម្សាន្តនៅក្លិប លុច្សសារី ដែលសមត្ថកិច្ចឃាត់ខ្លួនថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៩(រូបពីនគរបាលជាតិ)

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបក្លិបមួយ ឈ្មោះ លុច្សសារី  ហើយឃាត់ខ្លួនអ្នកទៅកម្សាន្តប្រមាណ៤០០នាក់ ភាគច្រើនជាជនជាតិចិន និងវៀតណាម សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាប​​នៅ​ម៉ោង​ប្រមាណ​ ៤​ទាបភ្លឺ ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៩​។ ក្លិបនេះស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤​ កែង​ផ្លូវ​៦៣​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​។​​

សមត្ថកិច្ចបានរកឃើញគ្រឿងញៀនមួយចំនួន ហើយឃាត់ខ្លួនអ្នកទៅកម្សាន្តប្រមាណ៤០០នាក់ ដើម្បីយកទៅសាកសួរ។ សមត្ថកិច្ចបញ្ជាក់ថា អ្នកទៅកម្សាន្តហើយត្រូវឃាត់ខ្លួនទាំងនេះ​ភាគច្រើនជាជនជាតិចិន និងវៀតណាម។​

កាលពីថ្ងៃទី២៣ ខែកុម្ភៈ សមត្ថកិច្ចរាជធានីភ្នំពេញក៏បានបង្ក្រាបក្លិបកម្សាន្តរ៉ក់ ឃាត់ខ្លួនមនុស្សជាង៣០០នាក់ និងរកឃើញគ្រឿងញៀនប្រមាណ៥០គីឡូក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ